តើអ្នកអាចធ្វើអ្វីខ្លះ នៅពេលអ្នកមានសមត្ថភាពក្នុង“ការអាន” ?
ខ្ញុំចងចាំយ៉ាងច្បាស់នៅពេលដែលកូនៗរបស់ខ្ញុំទាំងអស់រៀនពីរបៀបអាននិងសរសេរជាលើកដំបូង។ គ្រានោះបានផ្តល់ឱ្យខ្ញុំនូវក្តីអំណរនិងក្តីសង្ឃឹមដែលមិនអាចពណ៌នាបាន ហើយធ្វើឱ្យខ្ញុំមានទំនុកចិត្តថាអនាគតរបស់កូនៗខ្ញុំនឹងភ្លឺស្វាង។អក្ខរកម្មគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយរបស់ពិភពលោក។
ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា អក្ខរកម្មមនុស្សពេញវ័យនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៩ មានចំនួន ៧៦,១៤%។ មួយទសវត្សរ៍ក្រោយមក របាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញពីអត្រាអក្ខរកម្មមនុស្សពេញវ័យសរុប ៨៧,៧% ដែលជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបេសកកម្មអក្ខរកម្មក្នុងប្រទេស។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពដល់កុមារនៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានឱកាសក្នុងការចូលសាលារៀន។គោលបំណងនៃការប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ គឺដើម្បីស្វែងយល់ពីបញ្ហាដែលកំពុងប្រឈមព្រមទាំងរួមគ្នាស្វែងរកដំណោះស្រាយ។ ចាប់តាំងពីឆ្នាំមុនមក ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការរៀនសូត្ររបស់កុមារ យុវជននិងមនុស្សពេញវ័យក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
ទោះយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការរៀនសូត្រដោយផ្ទាល់ទៅការសិក្សាពីចម្ងាយតាមប្រព័ន្ធអនទ្បាញ បានលេចចេញជាដំណោះស្រាយជាមួយនឹងការផ្លាស់ប្តូរវិធីថ្មីនៃការសិក្សានៅក្នុងប្រព័ន្ធអប់រំ។ សកម្មភាពនោះក៏ស្តែងចេញថា ទោះបីជាអ្នកនៅឆ្ងាយក៏ដោយ អ្នកអាចទទួលយកការសិក្សានិងអក្ខរកម្មឌីជីថល ដោយមានការរួមបញ្ចូលគ្នាពីវិស័យអប់រំនិងបច្ចេកវិទ្យា។
ទន្ទឹមនឹងនោះ ពិភពលោកក៏កំពុងធ្វើការឆ្ពោះទៅរកការបង្រួបបង្រួមឌីជីថល ក្នុងគោលដៅដែលមិនបោះបង់នរណាម្នាក់ក្នុងបេសកកម្មនេះទេ។ខ្ញុំជឿជាក់យ៉ាងមុតមាំថាការអប់រំមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយវាភ្ជាប់ទៅនឹងបញ្ហាទូទាំងប្រទេសលើការអភិវឌ្ឍធនធានមនុស្សដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទាំងមូល។ ការជាប់ទាក់ទងគ្នារវាងការអប់រំនិងភាពក្រីក្រគឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាននូវសារៈសំខាន់នៃអក្ខរកម្ម។
ការអប់រំផ្តល់នូវចំណេះដឹងដែលអាចធ្វើឱ្យមានភាពចល័តនៃសេដ្ឋកិច្ចសង្គម ហើយពិតណាស់ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីជំរុញឱ្យយើងរួចផុតពីភាពក្រីក្រ។ អក្ខរកម្មដឹកនាំសហគមន៍ឆ្ពោះទៅរកការពង្រឹងអំណាចសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពនិងស្ថិរភាព។ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍នេះ សូមចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកអក្ខរកម្ម១០០% នៅក្នុងប្រទេសរបស់យើងទាំងអស់គ្នា។
***What are the things you can do when you can “read”?I vividly remembered the moment that all my children learned how to read and write for the first time. That moment gave unexplainable joy and hope to me and reassured me that their future will be promising.Literacy is one of the world’s sustainable development goals. The data from World Bank has reported that adult literacy in Cambodia in 2009 was 76.14%. After a decade, the General Population Census of Cambodia 2019 report has shown a total of 87.7% of adult literacy rate, which has been a significant growth in Cambodia’s literacy mission. We are grateful to our Prime Minister, Samdech Akka Moha Sena Padei Techo Hun Sen, for his visionary leadership. Thank you to the Ministry of Education, Youth and Sports for working tirelessly in providing Cambodia’s children with the ability to access to schools.The objective of celebrating National and International Literacy Day is to understand its problem and seek solutions. Since last year, Covid-19 pandemic has disrupted the learning of children, young people and adults at an unprecedented scale. However, the rapid shift from in-person learning to distance-learning has become prominent as a solution and this new normal highlight persistent digital transformation in educational system. That also means regardless of the distance, technology-enabled literacy will be more inclusive and the world is working toward narrowing the digital-divide and leaving no one behind in this mission.I am fully convinced that education is crucial for every individual and it connects to the nation-wide issue on human resource development that affects economic, social and culture development. There is no debate that the inverse correlation between education and poverty is evident; education empowers knowledge, which enables upward socioeconomic mobility. Education certainly is a powerful tool to escape from poverty. It leads the community to sustainable and stable economic and social empowerment.In celebrating this event, let’s support the efforts towards 100% literacy in our country.#kithmeng#royalgroup