សិង្ហបុរីៈ អាជ្ញាធរ រូបិយវត្ថុសិង្ហបុរី (MAS) បានប្រកាសកាលពីថ្ងៃពុធទី៩ខែ មិថុនាថា មូលនិធិប្រហែល ១,៨ពាន់លានដុល្លារអាមេរិក (២,៣៨ដុល្លារសិង្ហបុរី) នឹងត្រូវដាក់ជាមួយនឹងអ្នកគ្រប់គ្រង ទ្រព្យសកម្មចំនួន ៥ នាក់ដើម្បីបង្កើតមជ្ឈមណ្ឌលនិរន្តរភាព អាស៊ីប៉ាស៊ីហ្វិករបស់ពួកគេ និងណែនាំក្រុមហ៊ុនឲ្យឆ្ពោះ ទៅរកលទ្ធផលបៃតង។
MAS ក៏នឹងពិគ្រោះយោបល់ឧស្សាហកម្មនៅចុងឆ្នាំនេះផងដែរ លើការបង្ហាញដែលទាក់ទងនឹងអាកាសធាតុចាំបាច់ ដោយ គ្រឹះស្ថានហិរញ្ញវត្ថុ ផ្ដោតការយកចិត្តទុកដាក់លើការ ផ្លាស់ប្តូរដែលរំពឹងទុកបែបនោះ ទៅក្នុងលក្ខខណ្ឌតម្រូវដែល ចងភ្ជាប់ផ្លូវច្បាប់ធៀបនឹងស្ដង់ដារពិភពលោក។
វិធានការនេះគឺជាផ្នែកមួយនៃផែនការរបស់ MAS ដើម្បីជួយប្រទេសសិង្ហបុរី ផ្លាស់ប្តូរលំដាប់ទៅជា សេដ្ឋកិច្ចដែលមានកាបូនទាប ដូចដែលបានបញ្ជាក់នៅក្នុង របាយការណ៍និរន្តរភាពលើកដំបូងរបស់ខ្លួន ចេញ ផ្សាយ កាលពីថ្ងៃពុធផងដែរ៕