ភ្នំពេញ៖កម្ពុជារំពឹងថាថៃនឹងអនុញ្ញាតឱ្យមៀនប៉ៃលិនអាចនាំចូលជាធម្មតាវិញ ខណៈចិនបានអនុញ្ញាតឱ្យថៃបន្តនាំចេញមៀនទីផ្សារខ្លួនវិញបន្ទាប់ពីចិនបានហាមឃាត់កាលពីថ្ងៃទី ១៣ សីហាកន្លងមក។
ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនវេចខ្ចប់មៀនដៃចំនួន ៥៦ ធ្វើការបន្តការនាំចេញមៀនថៃទៅកាន់ទីផ្សារចិនកាលពី ថ្ងៃទី ១៧ ខែសីហា។នេះបើតាមការចុះផ្សាយរបស់ការសែត Bangkok Post។
លោកស្រី Mallika Boonmeetrakookទីប្រឹក្សារដ្ឋមន្រ្តីពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃពុធ ថារដ្ឋាភិបាលចិនបានផ្តល់ភ្លើងបៃតងដល់ក្រុមហ៊ុនវេចខ្ចប់មៀនថៃចំនួន ៥៦ ដែលមានកត់ត្រានៃការឆ្លងសត្វល្អិតទាប។
ក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងចំណោមក្រុមហ៊ុនវេចខ្ចប់ចំនួន ៧៥ ដែលត្រូវបានហាមឃាត់កាលពីពេលមុននេះ។ ក្រុមហ៊ុនចំនួន ៩ ត្រូវបានហាមឃាត់ចាប់តាំងពីខែមីនា។
ការហាមឃាត់ចុងក្រោយនេះត្រូវបានដាក់ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីមៀនថៃត្រូវបានគេរកឃើញថាមានចៃម្សៅ (ក្រាម្រៅ)។
ក្រុមហ៊ុនដែលនៅសេសសល់អាចបន្តការនាំចេញមៀនរបស់ពួកគេទៅកាន់ប្រទេសចិននាពេលអនាគត ប្រសិនបើពួកគេអាចបង្ហាញថាបានអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការកំចាត់សត្វល្អិតក្នុងការនាំចេញរបស់ពួកគេ។
សមាជិកសមាគមនេះមានផ្ទៃដីដាំដុះមៀនប៉ៃលិនចំនួន ២ ៩០០ ហិកតា ដែលបានដាំនៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យដែលប្រមូលផលចាប់ពីខែសីហា ដល់ ចុងខែធ្នូ ដែលរំពឹងថាប្រមូលបាន ៥ ម៉ឺនតោនឆ្នាំនេះ៕