កញ្ញាវឿន ជីវ៉ាម្ចាស់បទ «វាក់សាំងមនុស្សក្បត់»របស់ផលិតកម្មដាវីត្រា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីសំណាក់ទស្សនិជនគ្រប់មជ្ឈដ្ឋានជាពិសេសលើបណ្តាសង្គម Tiktok។
ម្ចាស់បទ«វាក់សាំងមនុស្សក្បត់»នេះ កញ្ញា វឿន ជីវ៉ា បានប្រាប់ឱ្យដឹងថា បទនេះគឺត្រូវបានលោកអ្នកនិពន្ធខិតខំសម្រិតសម្រាំងប្រើប្រាស់នូវពាក្យពេជ្យ ជាពិសេសគឺរំលេចនូវការ ចាក់វ៉ាក់សាំង។
កញ្ញាថា បទ«វាក់សាំងមនុស្សក្បត់»ត្រូវបានផលិតកម្មដាវីត្រាផលិតឡើងជាសារក្នុងការដាស់តឿនក្រៀនរំលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលាកំណត់របស់រាជរដ្ឋាភិបាលផងដែរ។
ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV «វាក់សាំងមនុស្សក្បត់»នេះ។ ហើយលោកអ្នកក៏អាចទាញយកកម្មវិធីអេប«App Komsan»របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811