ភ្នំពេញ៖សម័យឌីជីថល បាននិងកំពុងផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថលសម្រាប់អតិថិជន។ ជាក់ស្ដែង ជាមួយនឹង អេស៊ីលីដាម៉ូបាល អិថិជនកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ពិសេសការបង់ថ្លៃសំរាមតែម្ដង។
កាន់តែងាយស្រួលណាស់សម័យបច្ចេកវិទ្យាទំនើបនេះ ប្រតិបត្តិការលើបណ្ដាញឌីជីថល បានជួយសម្រួលកិច្ចការជាច្រើនសម្រាប់យើងទាំងអស់គ្នា ក្នុងនោះ ជាមួយនឹង app អេស៊ីលីដាម៉ូបាល យើងអាចប្រើប្រាស់សេវាធនាគារសព្វបែបយ៉ាង កាន់តែងាយស្រួល ចំណេញពេលវេលា។ តួយ៉ាង សម្រាប់ការបង់ថ្លៃសំរាម ជាមួយនឹងអេស៊ីលីដាម៉ូបាល គឺប្រើពេលវេលាមិនដល់៣០វិនាទីផង ការបង់ថ្លៃសំរាមនឹងរួចរាល់ជាស្រេច ទោះនៅផ្ទះ នៅទីកន្លែងធ្វើការ ឬនៅទីកន្លែងណាក៏ដោយក៏អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល។
ជាមួយអេស៊ីលីដាម៉ូបាល យើងមិនបាច់ធ្វើដំណើរ ទៅបង់ថ្លៃសំរាមដល់ទីកន្លែងទេ ដែលត្រូវចំណាយពេលវេលាយូរ និងធ្វើដំណើរទៅឆ្ងាយនោះឡើយ។
អេស៊ីលីដាម៉ូបាល បច្ចុប្បន្ន កំពុងមានការពេញប្រើប្រាស់កាន់តែខ្លាំងឡើងពីសំណាក់អតិថិជន ជាមួយនឹងមុខងារសេវាធនាគារដ៏សម្បូរបែប ពិសេសការទូទាត់ថ្លៃទឹកភ្លើង បង់ថ្លៃសំរាម ទិញការទូរស័ព្ទ ផ្ទេប្រាក់ និងទូទាត់តាមរយៈ QR Code ហើយថ្មីៗនេះ អេស៊ីលីដា ក៏ទើបតែបានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត ដែលអាចឲ្យអតិថិជនទិញលក់ទំនិញជាមួយអេស៊ីលីដា អ៊ីសបជាមួយនឹងមុខទំនិញរាប់ម៉ឺនមុខងងដែរ៕