ភ្នំពេញៈ កិច្ចប្រជុំរវាងកម្ពុជា-ចិន លើកទី១ ស្តីពីការវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកម្ពុជាដើម្បីបើកទីផ្សារនាំចេញជាផ្លូវការទៅប្រទេសចិន បាននឹងកំពុងដំណើរការទៅមុខយ៉ាងរលូន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី២០ខែមករា បានរៀបចំកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីឌីអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិន។
កិច្ចប្រជុំខាងលើគឺជាវិធានការដ៏សំខាន់មួយទៀតសម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តការកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។
ប្រទេសទាំងពីរ កំពុងខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។
យោងតាមការរៀបចំកិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយៈពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ខែមករាខាងមុខនេះ។
បើតាមប្រធានសមាគមវារីវប្បករកម្ពុជារូបនេះ បច្ចុប្បន្នត្រីប្រានៅក្នុងស្រុកនៅតែមានតម្លៃទាបនៅឡើយ ដោយមួយគីឡូក្រាមមានតម្លៃជាង ៤ ០០០ រៀលប៉ុណ្ណោះ ខណៈតម្លៃនេះមិនអាចរួចថ្លៃដើមទេ៕