ភ្នំពេញ៖ ដើម្បីជាការផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់កាន់តែរហ័សនិងទំនើប ធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការនូវសេវាកម្មថ្មីមួយទៀតគឺ Payband គឺជាឧបករណ៍ទូទាត់សាមញ្ញរហ័សនិងសុវត្ថិភាពដូចការប្រើប្រាស់ប័ណ្ណឥណពន្ធអេធីអឹមContactlessដែលអ្នកប្រើប្រាស់អាចពាក់នៅលើកដៃហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀតដែលនឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។
PayBand ជាឧបករណ៍សម្រាប់ទូទាត់ថ្មី ទំនើប និងងាយស្រួល ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ជាការស្រេច។ ជាមួយ Payband អតិថិជនអាចដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹម អេស៊ីលីដាដែលបំពាក់ប្រព័ន្ធ Contactless; ងាយស្រួលទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាតអេស៊ីលីដាដែលបានបំពាក់ប្រព័ន្ធ Contactless; និង មានសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។
លោកអ្នកអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព។
សូមបញ្ជាក់ថា PayBand នេះនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ និងចំនួនមានកំណត់
Pay Band – 900×445រាល់ចម្ងល់ទាក់ទងនឹងសេចក្តីណែនាំនេះសូមទំនាក់ទំនងមកកាន់ការិយាល័យសេវាធនាគារឌីជីថលតាមរយៈទូរស័ព្ទលេខ៖០១៥៨០០០៨៣, ០១៥ ៤០០ ៧២៣, ០១៥៩០០៣៨៣ និង០១៥៤០០៣០៨៕