ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗគ្នា ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ គឺប្រជាជនស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានប្រើប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ដើម្បីទូទាត់សាច់ប្រាក់ ផ្ទេរលុយ ផ្ញើរលុយ និងទទួលប្រាក់ និងចាយវាយផ្សេងៗផងដែរ ។
ការណ៍នេះគឺជាការបង្ហាញអោយឃើញថា ប្រជាជនកម្ពុជាបាននិងកំពុងគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាលអ៊ែប ដែលវាមានភាពងាយស្រួលសម្រាប់ការទូទាត់សមស្របទៅតាមតម្រូវការមនុស្សសម័យថ្មី ។
តាមរយៈការធ្វើដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខ ១ ទទួលអ្នកទេសចរក្នុងការធ្វើដំណើរកម្សាន្តច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។
វាពិតជាងាយស្រួលខ្លាំងណាស់ និងមិនពិបាកប្រើប្រាស់នោះទេ ម្យ៉ាងវិញទៀតគ្រប់ទីកន្លែងសុទ្ធតែមាន QR សម្រាប់អតិថិជនស្កេនដើម្បីទូទាត់បានគ្រប់ពេលវេលា ។
ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការ សេវាធនាគារឌីជីថល នៅលើ អេស៊ីលីដាម៉ូបាល មានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅជាង ៤៣៤លានដុល្លារអាមេរិក។ នេះបើតាម ទិន្នន័យ ពីធនាគារអេស៊ីលីដា។
តោះ ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ ១៩ ។
អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕