ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand) ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស ដោយសហការជាមួយ Gourmand World Cookbook Awards មានកិត្តិយសនាំយកសៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក នៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នាទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១។
សៀវភៅ «The Taste of Angkor» ដែលជាស្នាដៃសម្រិតសម្រាំង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា «… សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ឱ្យទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង ដែលជាទីពេញនិយមចូលចិត្តបំផុតរបស់ប្រជាជនខ្មែរ និងបានបង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍ដំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់នៅទូទាំងពិភពលោកផងដែរ។
នៅក្នុងរូបថតនេះ លោក Pelle Aorelius ដែលជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន៥០០ក្បាល មកពីប្រទេសចំនួន៥០ នៅលើពិភពលោក កំពុងកាន់សៀវភៅ «The Taste of Angkor» ដោយឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត៕
In the upcoming 25th Gourmand Awards, Royal Embassy of Cambodia in Paris collaborated with Gourmand World Cookbook Awards will honourably present “The Taste of Angkor” in the World Cookbook Exhibition at Mr. Alfred Nobel’s residence in Björkborn, Sweden from 17th June to 21st October 2021.
“The Taste of Angkor”, a masterpiece prepared by the Ministry of Foreign Affairs and International Cooperation of Cambodia, was remarked by His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of Cambodia that, “…this cookbook turns the thousand-year-old Khmer tradition into practical recipes to demystify our most favorite dishes. It also reveals the wealth of Cambodian culinary heritage which is worth sharing with friends all over the world….”
In this photo, Mr. Pelle Aorelius, the organiser of the World 500 Best Cookbook Exhibition from 50 countries worldwide, is standing next to Mr. Alfred Nobel’s statue with “The Taste of Angkor” in his hands.