ភ្នំពេញៈធនាគារវឌ្ឍនៈអាស៊ីកំចាត់(ABA Bank)ដែលបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា នឹងធ្វើការទូទាត់ការប្រាក់សុទ្ធ(បន្ទាប់ពីដកពន្ធកាត់ទុក)លើមូលបត្របំណុលសាជីវកម្មលើកទី៤ របស់ខ្លួនផ្ទេរជូនវិនិយោគិននៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១តាមភ្នាក់ងារទូទាត់សាច់ប្រាក់ធនាគារអេស៊ីលីដា ភីអិលស៊ី។
សេចក្តីជូនដំណឹងរបស់ធនាគារ ABA បានផ្សាយនៅថ្ងៃទី១៣ សីហានេះ បានឱ្យដឹងថា ចំនួនបោះផ្សាយមូលបត្របំណុល៨៤៨ ២១០ និងប្រាក់សុទ្ធត្រូវទទួលបានចំនួន ៣ ២៨០ ៩៤៣ ៨៣០ រៀល។
ABA បានបោះផ្សាយលក់មូលបត្របំណុលកាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ ក្នុងតម្លៃសរុប ១២៨ ពាន់លានរៀល (៣២ លានដុល្លារ) ដោយមានរយៈពេល ៣ ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំពី ៧ ទៅ ៧,៧៥ ភាគរយ។ មូល បត្របំណុលរបស់ ABA មានតម្លៃ ១០០ ០០០ រៀល ក្នុង ១ ឯកតា ដោយមាន SBI Royal Securities ជាក្រុមហ៊ុនធានាទិញមូលបត្របំណុល៕