កោះព្រហ្មចារី ជាទីស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តបែបអេកូទេសចរណ៍
(ក្រចេះ)៖ កោះព្រហ្មចារី ជាផ្នែកដ៏សំខាន់មួយនៅក្នុង «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ២០ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ នេះបើយោងតាមក្រសួងទេសចរណ៍។ ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមទីប្រជុំកោះនេះ គឺផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ។ ការធ្វើដំណើរទៅកាន់សហគមន៍នេះ គឺខុសពីការទៅទស្សនានៅទីទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។ ទៅដល់សហគមន៍ ភ្ញៀវទេសចរអាចសម្រាក ...