សមិទ្ធផលល្អប្រសើរនាពេលកន្លងមកដោយផ្អែកលើមូលដ្ឋានសំខាន់ៗរួមមាន៖
• ភាពល្អប្រសើរផ្នែកអាជីវកម្ម៖ ទ្រព្យសកម្មសរុបនៅដំណាច់ត្រីមាសទី 1 ឆ្នាំ 2021 មានចំនួន 3.74 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបមានចំនួន 3.22 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ 2.15 ប៊ីលានដុល្លារអាមេរិក
• ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ៖ ការផ្តល់សេវាជូនអតិថិជនដោយបុគ្គលិកជិត 10,000 នាក់ ដែលបានបំពាក់នូវជំនាញវិជ្ជាជីវៈ ទីតាំងសាខាចំនួន 182 ការិយាល័យ និងបណ្តាញម៉ាស៊ីនអេធីអឹមទូទាំងប្រទេស ព្រមទាំងសេវាឌីជីថល – ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) និងប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (PRASAC Internet Banking) ។
• ដំណោះស្រាយសេវាហិញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង បង់ថ្លៃសិក្សា បញ្ចូលកាតទូរស័ព្ទគ្រប់ប្រព័ន្ធ ផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិកប្រព័ន្ធបាគង (Bakong) និងប្រព័ន្ធរីធែលផេ (Retail Pay) ផ្ទេរប្រាក់ឬដកប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ខេមបូឌានស៊ែរស្វ៊ីច (CSS) ឬ សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិក CSS សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (Internet Banking) ម៉ាស៊ីនឆូតកាត សេវាបញ្ជាក់សមតុល្យគណនី សេវាបញ្ជាការទូទាត់អចិន្ត្រៃយ៍ និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត។
ប្រាសាក់ ដែលជាគ្រឹះស្ថានលំដាប់ទី 1 ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ 5 នៅកម្ពុជា បានបង្កើនដើមទុនបន្ថែម 70 លាន ដុល្លាអាមេរិក លើដើមទុនស្រាប់ 230 លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រតិបត្តិការ និងពង្រីកបន្ថែមទំនើបកម្មសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួនជូនដល់អតិថិជន។
សម្រាប់ដើមទុនចុះបញ្ជីចំនួន 1,200 ប៊ីលានរៀល សមមូលនឹង 300 លានដុល្លារអាមរិកនេះ បានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន 4 រួមមាន៖ ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ Bank of East Asia (BEA) នៅទីក្រុងហុងកុង ក្រុមហ៊ុន Lanka Orix Leasing Company នៅប្រទេសស្រីលង្កា និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានមានប្រសាសន៍ថា «ប្រាសាក់ ពិតជាមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីការបង្កើនដើមទុនចុះបញ្ជីបន្ថែមទៀតនេះ។ ការបង្កើនដើមទុននេះ គឺជាការចាំបាច់ក្នុងកសាងទំនុកចិត្តបន្ថែមពីសាធារណជន និងដោយសារតែអាជីវកម្មរបស់ប្រាសាក់មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានភាពទន់ភ្លន់នៃផលិតផលនិងសេវាដែលបានផ្តល់ជូនអតិថិជន និងសេវាហិរញ្ញវត្ថុឌីជីថល»។
លោក សូនី បន្ថែមថា នេះក៏សបញ្ជាក់ឱ្យឃើញថា ស្ថាប័នយើងមានជំហររឹងមាំ ដើម្បីរក្សានិរន្តរភាពនៃអត្រាកំណើនដ៏ខ្លាំងក្លាពីអតិថិជន វិនិយោគិន និងសាធារណជន បន្ទាប់ពីប្រាសាក់បានសម្រេច
លោកបន្ថែមថា «យើងខ្ញុំសង្ឃឹមថា អតិថិជននឹងមានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែច្រើនបន្ថែមទៀតមកលើប្រាសាក់។ ស្ថានភាពដ៏រឹងមាំផ្នែកសន្ទនីយភាពនិងមូលធន គឺធានាបានថា ប្រាសាក់ នឹងឆ្លងកាត់ដោយជោគជ័យលើបញ្ហាទាំងឡាយដែលកើតពីការផ្លាស់ប្ដូរក្នុងបរិយាកាសប្រតិបត្តិការ ដូចជាស្ថានភាពជំងឺកូវីដដែលកំពុងបន្តកើតមាននេះជាដើម»៕