ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារអេស៊ីលីដា អាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែង។
ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការរប្រាក់ចេញទៅក្រៅប្រទេសបានទូទាំងពិភពលោកក្នុងការទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។
ដោយឡែកការទទួលប្រាក់ ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក គឺបានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថាលោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួល។
លោកស្រីបានថ្លែងពន្យល់ថា៖«ចំពោះការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។ចំនែកការទទួលប្រាក់ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា»។
សូមពិនិត្យមើលរបៀបផ្ទេរប្រាក់ក្រៅប្រទេស តាម MoneyGram លើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?tmg1