ភ្នំពេញ៖ លោកអ្នកតែងតែគិតថាមិនងចង់ចំណាយពេលច្រើនក្នុងទៅអង្គុយរង់ចាំនៅបញ្ជរបង់ប្រាក់បុព្វលាភធានារ៉ាប់រង! ពិតណាស់ជាមួយអេស៊ីលីដាម៉ូបាលលោកអ្នកមិនចាំបាច់ចំណាយពេលទៅបង់បុព្វលាភធានារ៉ាប់រងដោយផ្ទាល់នោះទេ។ លើសពីនោះទៅទៀតលោកអ្នកក៏អាចធ្វើការបង់ថ្លែបុព្វលាភធានារ៉ាប់រងតាមរយះអេស៊ីលីដាអ៊ិនធើណែតបានគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល រហស័ និងមិនអស់ថ្លៃសេវាទៀតផង។
ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕