ភ្នំពេញៈ ក្រុមហ៊ុន Pan Pacific Hotels Group (PPHG) ដែលជាសមាជិក UOL Group Limited ចុះបញ្ជីនៅសិង្ហបុរីមានផែនការបើកដំណើរការអចលនទ្រព្យថ្មីនៅកម្ពុជានៅត្រឹមឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីពង្រីកផ្នែកសេវាកម្មរបស់ខ្លូនបន្ថែមទៀតនៅក្នុងតំបន់។
PPHGនឹងចូលមកក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា«Pan Pacific Phnom Penh» និងចូលទៅក្នុងទីក្រុងដ៏ល្បីល្បាញនៃបេតិកភណ្ឌពិភពលោកប្រាសាទអង្គរវត្តនៃអង្គការយូណេស្កូជាមួយនឹង«ParkroyalSiemReap»។
សណ្ឋាគារPan Pacific Phnom Penhនឹងមានបន្ទប់ចំនួន ២១២ បន្ទប់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីព្រះនរោត្តម។ ចំណែកឯParkroyalSiemReapមាន ១៣០ បន្ទប់នឹងត្រូវធ្វើដំណើររយៈពេល ១០ នាទីពីខ្លោងទ្វារប្រាសាទអង្គរវត្ត។
PPHGគ្រោងនឹងបើកដំណើរការអចលនទ្រព្យថ្មីចំនួន ១៣ នៅទូទាំងទីក្រុងសំខាន់ទាំង ១០ រួមមានទីក្រុងឡុងដ៍ប្រទេសអង់គ្លេង ទីក្រុងហាណូយប្រទេសវៀតណាម និងទីក្រុងភ្នំពេញរបស់កម្ពុជានៅត្រឹមឆ្នាំ ២០២៤ ។
នៅត្រីមាសទី ៤ ឆ្នាំ ២០២២PPHGគ្រោងនឹងបើកសណ្ឋាគារ Pan Pacific Orchardត្រូវបានគេដាក់ឈ្មោះថា« សណ្ឋាគារគ្មានកាកសំណល់ដំបូងរបស់សិង្ហបុរី«ឬក៏ “Singapore’s first zero-waste hotel”. ។
អចលនទ្រព្យនេះនឹងមានស្លឹកឈើគ្របដណ្តប់ជាង ៣០០ ភាគរយនៃផ្ទៃដីសណ្ឋាគារជាមួយសួនច្បារមេឃ(sky gardens)ចំនួន ៤ ។
សណ្ឋាគារដែលមានបន្ទប់ចំនួន ៣៥០ នេះនឹងប្រើប្រព័ន្ធប្រមូលទឹកភ្លៀងប្រព័ន្ធទឹកដែលអាចកែច្នៃឡើងវិញបាននិងម៉ាស៊ីនបំលែងកាកសំណល់អាហារទៅជាទឹកសារធាតុចិញ្ចឹមសម្រាប់សួនច្បារsky gardens របស់សណ្ឋាគារ៕
នៅឆ្នាំ ២០២២ ParkroyalServiced Suites Hanoiក៏នឹងបើកដំណើរការនៅតំបន់Westlake ដែលមានបន្ទប់ចំនួន ១២៦ ដែលមានទេសភាពបឹងដ៏ស្រស់ស្អាត។