ទីក្រុងហូជីមិញៈ អាជីវកម្មជាច្រើនបានបិទដំណើរការឬក៏តស៊ូជម្នះជាមួយការចំណាយកើនឡើងដោយសារកូវីដ១៩។
រយៈពេល៥ខែដើមឆ្នាំដំបូង អាជីវកម្ម៦០០០០នៅទូទាំងប្រទេស បានបិទ។ ចំនួនរហូតដល់៣១៨០០អាជីវកម្មបានបិទជាបណ្តោះអាសន្ន ខណៈពេលចំនួនផ្សេងទៀត ត្រូវបានរំលាយ ឬក៏ស្ថិតក្នុងដំណើរការរំលាយចោល។
កាលពីខែមុន សមាគមអ្នកផលិត និង នាំចេញគ្រឿងសមុទ្រវៀតណាម បានអំពាវនាវឲ្យអាជ្ញាធរក្រុងហូជីមិញ ពន្យាផែនការរបស់ខ្លួន ដើម្បីគិតថ្លៃបន្ថែមសម្រាប់ការងារ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផែសមុទ្រ ដែលអាជ្ញាធរក្រុងនេះមានផែនការផ្តើមអនុវត្ត ពីថ្ងៃទី១ខែកក្កដាដើម្បីបង្កើនថ្លៃដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង៕